ផ្លាស់ប្តូរឈ្មោះហាងងាយស្រួលឈ្មោះហាង“ 7-Eleven” ។


ដូចដែលអ្នកបានដឹងរួចមកហើយ ដំបូងឡើយយើងបានចាប់ផ្តើមដោយដាក់ឈ្មោះហាងថា Tote’m ដោយលក់តែទឹកកកប៉ុណ្ណោះ  ក្រោយមកក៏ចាប់ផ្តើមលក់ស៊ុត, ទឹកដោះគោ, នំប៉័ង, បារី, និងអាហារកំប៉ុង ដើម្បីអោយមានរបស់កាន់តែច្រើនឡើង។  បន្ទាប់មកហាងក៏បានចាប់ផ្តើមដំណើរការចាប់ពីម៉ោង ៧ ព្រឹកដល់ ១១ យប់ ដែលជាហាងលក់ទំនិញដែលបេីកមុនគេ និងបិទក្រោយគេ ដែលបង្កើតអោយមានភាពខុសប្លែកពីហាងដទៃនៅពេលនោះ។ បន្ទាប់មកទៀតយើងក៏ប្តូរឈ្មោះហាងតាមម៉ោងបើកដំណើរការ ហើយនោះគឺជាដើមកំណើតរបស់ឈ្មោះហាង”7-Eleven” ។