សូមសរសើរបុគ្គលិកសាខា ORKH PURSAT ធ្វើអំពើល្អដោយរើសទូរស័ព្ទជូនអតិថិជន

កាលថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2024 ក្រុមហ៊ុន CP ALL Cambodia សូមសរសើរដល់ Mr. Choek  Reaksmey ​បុគ្គលិកសាខា ORKH PURSAT ​ដែលបានធ្វើអំពើល្អក្នុងរើសទូរស័ព្ទជូនអតិថិជន ដោយអតិថិជនបានមកប្រើប្រាស់សេវាកម្មនៅហាងវេលាម៉ោង 12.00 ថ្ងៃត្រង់ ហើយភ្លេចទូរស័ព្ទលើកៅអីខាងមុខហាង ដ៏ Mr. Choek  Reaksmey ​បានដើរមកជួបទូរស័ព្ទនិងនាំទៅប្រាប់អ្នកគ្រប់គ្រងហាង ឲ្យជួយមើល CCTV និង រកមើលម្ចាស់ទូរស័ព្ទ ក្រោយពីនោះ​អតិថិជន​បាន​ចូលមកទាក់ទង​ទូរស័ព្ទ​ដែល​ភ្លេច​និងមក​យកទូរស័ព្ទវិញ​។  CP ALL Cambodia សូមសរសើរនិងទះដៃខ្លាំងៗ ក្នុង​ភាព​ល្អ​និង​ស្មោះត្រង់​របស់​ Mr. Choek  Reaksmey ​ក្នុង​ការ​ធ្វើ​អំពើ​ល្អ​ដោយ​មិន​រំពឹង​អ្វី​តបវិញ ហើយជាជម្រកសម្រាប់សហគមន៍យ៉ាងពិតមែន។ 

សូមសរសើរបុគ្គលិកដែលបានធ្វើអំពើល្អ ប្រមូលកាបូបប្រគល់ឱ្យអតិថិជនវិញ

សេភី អល ខេមបូឌា សូមសរសើរលោក ឆាយ បូរ៉ា បុគ្គលិកនៅសាខា ORKH PURSAT ​ដែលបានធ្វើអំពើល្អក្នុងការសន្សំកាបូបជូនអតិថិជន លុះដល់ថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2024 អតិថិជនជាអ្នកបើកតាក់ស៊ី បានមកប្រើប្រាស់សេវានៅហាងនៅវេលាម៉ោង 14.00 រសៀល ហើយភ្លេចកាបូបនៅលើកៅអីខាងមុខហាង អតិថិជន​ម្នាក់​ទៀត​រើស​យក​ទៅ​ឲ្យ​លោក ឆាយ បូរ៉ា ជួយ​ទាក់ទង​ម្ចាស់​កាបូប​ផង ដូច្នេះបាន​ជូន​ដំណឹង​ទៅ​អ្នក​គ្រប់​គ្រង​ហាង​ឲ្យ​ជួយ​មើល CCTV ​ឆែក​កាបូប​ក៏​បាន​រក​ឃើញ​កាត​អាជីវកម្ម​របស់​អ្នក​បើក​តាក់ស៊ី ដូច្នេះ​គាត់​ក៏​ទាក់ទង​ទៅ​គាត់ ប៉ុន្តែ​ម្ចាស់​កាបូប​បាន​បើក​រថយន្ត​ទៅ​បាត់​ដំបង​បាត់​ទៅ​ហើយ ដូច្នេះ​គាត់​មាន​មិត្ត​ម្នាក់​មក​យក​កាបូប​នៅ​ហាង​ជំនួស​វិញ និងបានសម្តែងការដឹងគុណចំពោះបុគ្គលិកតាមរយៈមជ្ឈមណ្ឌលទំនាក់ទំនងបុគ្គលិកមានភាពស្មោះត្រង់ ធ្វើល្អដោយមិនរំពឹងអ្វីមកវិញ 

សរសើរបុគ្គលិក 7-Eleven ដែលធ្វើអំពើល្អ

កាលពីថ្ងៃទី 8 ខែមករា ឆ្នាំ 2024 លោក អែម អូឈី បុគ្គលិក 7-Eleven សាខា 30005 ORKH Prey Kei ​បានរើសកាបូបលុយរបស់អតិថិជនដែលភ្លេចនៅតំបន់ Counter Drink ហើយប្រគល់អោយអ្នកគ្រប់គ្រងហាងដើម្បីទាក់ទងអតិថិជនមកទទួលវិញ អតិថិជន កោតសរសើរនិងអរគុណចំពោះភាពស្មោះត្រង់របស់បុគ្គលិកធ្វើល្អដោយមិនរំពឹងអ្វីមកវិញ។

សូមសរសើរគុណធម៌បុគ្គលិក 7-Eleven ដែលបានរើសកាបូបរបស់អតិថិជន ហើយប្រគល់ជូនវិញ។

CP ALL Cambodia សូមសរសើរ លោក Be Chomroen បុគ្គលិក 7-Eleven សាខា ORKH Kampong Thom 2 ដែលកាលពីថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2023 កន្លងមក បានធ្វើអំពើល្អក្នុងការរើសកាបូបរបស់អតិថិជន ហើយ​បាន​ទាក់ទង​ដើម្បី​ប្រគល់​ទៅ​អតិថិជន​វិញ អតិថិជនបានមកទទួលកាបូបលុយវិញនៅថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2023 ធ្វើឱ្យអតិថិជនកោតសរសើរ និងអរគុណបុគ្គលិកដែលស្មោះត្រង់ ធ្វើល្អដោយមិនរំពឹងអ្វីមកវិញ។  CP ALL Cambodia សូមគាំទ្រក្នុងការធ្វើអំពើល្អ ហើយសូមសរសើរទឹកចិត្តដ៏ល្អរបស់លោក Be Chomroen ក្នុងការធ្វើអំពើល្អដោយមិនរំពឹងអ្វីមកវិញនាពេលនេះ។ 

CP ALL Cambodia ផ្តល់ប័ណ្ណសរសើរដល់បុគ្គលិកដែលធ្វើអំពើល្អ មានភាពស្មោះត្រង់។

កាលពីថ្ងៃទី 4 ខែធ្នូ កន្លងមក កញ្ញា សុនថាយ៉ា វ៉ាងសិរិវេថ នាយកគ្រប់គ្រងក្រុមហ៊ុន សេភី អល (ខេមបូឌា) ចាំកាត់ ជាតំណាងប្រគល់វិញ្ញាបនបត្រកិត្តិយសដល់លោក Mr.Bou Mengkoun អាយុ 18 ឆ្នាំ ជាបុគ្គលិក 7-Eleven សាខា ORKH PREAKE PNOV ដែលបានធ្វើអំពើល្អដោយរើសខ្សែដៃរបស់អតិថិជននៅថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2023 ហើយបានប្រគល់ជូនអតិថិជនវិញដោយរូចរាល់ បានទទួលការសរសើរចំពោះភាពស្មោះត្រង់ ធ្វើល្អដោយមិនរំពឹងអ្វីមកវិញ ដោយមានលោក ឆាយរូត ធីវ៉ាតម៉ាន់ច្រើន នាយករងជាន់ខ្ពស់ និងនាយកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិក្រុមហ៊ុន សេភី អល (ខេមបូឌា) ចាំកាត់ ព្រមនឹងនាយកប្រតិបត្តិ និងបុគ្គលិកទាំងអស់បានចូលរួមអបអរសាទរ  CP ALL Cambodia មានគោលនយោបាយលើកកម្ពស់រឿង Signature Service សម្រាប់បុគ្គលិកទាំងអស់ ដើម្បីទាក់ទាញអតិថិជន ឱ្យបុគ្គលិកចូលរួមក្នុងការធ្វើឱ្យ 7-Eleven ជាហាងងាយស្រួលសម្រាប់សហគមន៍ និងសង្គម ប្រកាន់ខ្ជាប់នូវគុណតម្លៃ […]

CP ALL Cambodia សូមសរសើរចំពោះបុគ្គលិកហាងសេវេនអ៊ីលីវេន សាខា  PTT ព្រែកភ្នៅ (PTT Preak Pnov) ដែលបានរើសខ្សែដៃសងអតិថិជនវិញ

កាលពីថ្ងៃទី ​17 ខែវិច្ឆិកា ឆ្នាំ 2023 មានរឿងល្អៗបានកើតឡើងនៅពេលដែលឈ្មោះ Bo Mengkorng បុគ្គលិករបស់ហាងសេវេនអ៊ីលេវេន សាខា PTT ព្រែកភ្នៅ (PTT Preak Pnov) បានបោសសម្អាតហាងហើយបានឃើញខ្សែដៃរបស់អតិថិជនជ្រុះនៅនឹងកម្រាល ទើបយកទៅឲ្យអ្នកគ្រប់គ្រងហាងព្រមទាំងធ្វើការត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព CCTV  ដើម្បីមើលថាតើជាអតិថិជនរូបណាដែលបានធ្វើជ្រុះខ្សែដៃ។ ហើយកាលពីថ្ងៃទី ​20 ​ខែវិច្ឆិកា ឆ្នាំ ​ 2023 អតិថិជនដែលធ្វើជ្រុះខ្សែដៃបានទាក់ទងមកកាន់ហាងព្រមទាំងឲ្យក្មួយប្រុសមកទទួលខ្សែដៃដែលធ្វើជ្រុះនោះវិញ ដោយអតិថិជនបានកោតសរសើរព្រមទាំងបានប្រគល់ប្រាក់ ​50 ​ដុល្លារឲ្យឈ្មោះ  Bo Mengkorng  ប៉ុន្ដែឈ្មោះ Bo Mengkorng មិនទទួល ព្រមទាំងប្រាប់អតិថិជនថាជារឿងដែលបុគ្គលិកត្រូវផ្ដល់សេវាជូនអតិថិជនស្រាប់ហើយ ទើបអតិថិជនបាននិយាយស្ងើចសរសើរបុគ្គលិកថាមានភាពស្មោះត្រង់ មិនត្រូវការអ្វីតបស្នងនោះទេ។ CP ALL Cambodia សូមកោតសរសើរចំពោះភាពស្មោះត្រង់និងអំពើល្អដែលឈ្មោះ Bo Mengkorng បានប្រកាន់យកក្នុងការផ្ដល់សេវាដ៏ល្អដល់អតិថិជននៅក្នុងឱកាសនេះ។ សូមអរគុណរឿងល្អៗ ពី Facebook Page PTTOR Cambodia