CP ALL Cambodia សូមសរសើរចំពោះបុគ្គលិកហាងសេវេនអ៊ីលីវេន សាខា  PTT ព្រែកភ្នៅ (PTT Preak Pnov) ដែលបានរើសខ្សែដៃសងអតិថិជនវិញ


កាលពីថ្ងៃទី ​17 ខែវិច្ឆិកា ឆ្នាំ 2023 មានរឿងល្អៗបានកើតឡើងនៅពេលដែលឈ្មោះ Bo Mengkorng បុគ្គលិករបស់ហាងសេវេនអ៊ីលេវេន សាខា PTT ព្រែកភ្នៅ (PTT Preak Pnov) បានបោសសម្អាតហាងហើយបានឃើញខ្សែដៃរបស់អតិថិជនជ្រុះនៅនឹងកម្រាល ទើបយកទៅឲ្យអ្នកគ្រប់គ្រងហាងព្រមទាំងធ្វើការត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព CCTV  ដើម្បីមើលថាតើជាអតិថិជនរូបណាដែលបានធ្វើជ្រុះខ្សែដៃ។

ហើយកាលពីថ្ងៃទី ​20 ​ខែវិច្ឆិកា ឆ្នាំ ​ 2023 អតិថិជនដែលធ្វើជ្រុះខ្សែដៃបានទាក់ទងមកកាន់ហាងព្រមទាំងឲ្យក្មួយប្រុសមកទទួលខ្សែដៃដែលធ្វើជ្រុះនោះវិញ ដោយអតិថិជនបានកោតសរសើរព្រមទាំងបានប្រគល់ប្រាក់ ​50 ​ដុល្លារឲ្យឈ្មោះ  Bo Mengkorng  ប៉ុន្ដែឈ្មោះ Bo Mengkorng មិនទទួល ព្រមទាំងប្រាប់អតិថិជនថាជារឿងដែលបុគ្គលិកត្រូវផ្ដល់សេវាជូនអតិថិជនស្រាប់ហើយ ទើបអតិថិជនបាននិយាយស្ងើចសរសើរបុគ្គលិកថាមានភាពស្មោះត្រង់ មិនត្រូវការអ្វីតបស្នងនោះទេ។

CP ALL Cambodia សូមកោតសរសើរចំពោះភាពស្មោះត្រង់និងអំពើល្អដែលឈ្មោះ Bo Mengkorng បានប្រកាន់យកក្នុងការផ្ដល់សេវាដ៏ល្អដល់អតិថិជននៅក្នុងឱកាសនេះ។

សូមអរគុណរឿងល្អៗ ពី Facebook Page PTTOR Cambodia