DNA អំពើល្អ ២៤ម៉ោង បុគ្គលិកហាង 7-Eleven សាខា 30017 រើសកាបូបលុយប្រគល់ជូនអតិថិជនវិញ


កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ប្អូន ធន់ ណារ៉ាយ បុគ្គលិកហាង 7-Eleven សាខា 30017 RIVERSIDE បានឃើញកាបូបដៃដែលអតិថិជនភ្លេចនៅបរិវេណបរិភោគអាហារ ទើបបានសាកសួរអតិថិជននៅក្នុងហាង តែរក ម្ចាស់មិនឃើញ។ ក្រោយពីបានត្រួតពិនិត្យ CCTV រួចក៏ឃើញថាជារបស់និស្សិតម្នាក់ដែលបានភ្លេច ក្រោយពីនោះមិន យូរប៉ុន្មាននិស្សិតម្នាក់នោះបានត្រឡប់មកសួររក ហើយបានទទួលកាបូបដៃវិញរួចរាល់ហើយ។

“ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ក្នុង​ការ​ធ្វើ​អំពើ​ល្អ ធ្វើ​ប្រយោជន៍ឲ្យ​ដល់​អ្នក​ដទៃ និង​សង្គម។ ព្រោះ​ការ​ជួយ​គ្នា​ធ្វើ​ឱ្យ ​សង្គម​យើងកាន់តែប្រសើរជាងមុន” ប្អូន ធន់ ណារ៉ាយ លើកឡើង​។