
កាលពីថ្ងៃទី 25 ខែមករា ឆ្នាំ2025 ម៉ោងប្រហែល 11.40នាទីព្រឹក ប្អូន ផន កនិកា បុគ្គលិកហាង 7-Eleven សាខា 30060 ORKH TUMNOB KOB SROV បានរើស Tablet Computer ដែលអតិថិជនភ្លេចនៅក្នុងកន្ត្រក ហើយ នាំមករក្សាទុក និងរាយការណ៍ទៅកាន់អ្នកគ្រប់គ្រងហាង។ ក្រោយពីទាក់ទងជាមួយនិង Contact Center រួចបាន ស្វែងរកម្ចាស់។ បន្ទាប់ពីនោះ នៅម៉ោងប្រហែល 13.42នាទី អតិថិជនបានត្រឡប់មកហាងដើម្បីតាមរករបស់ដែល ភ្លេច ពេលហាងត្រួតពិនិត្យរួចរាល់ហើយថាច្បាស់ជាម្ចាស់ពិតមែន ខាងហាងក៏បានប្រគល់ជូនអតិថិជនវិញ។
CP ALL Cambodia ជំរុញបុគ្គលិកទាំងអស់ឱ្យមាន DNA អំពើល្អ 24 ម៉ោង ដើម្បីសាងផលប្រយោជន៍ ដល់ប្រទេសជាតិ ប្រជាជន និងអង្គភាព ស្របតាមគុណតម្លៃទាំង 3 របស់ Charoen Pokphand Group និងជួយបង្កើតសហគមន៍សុវត្ថិភាព ជាហាងងាយស្រួលដែលជាដៃគូសម្រាប់សហគមន៍ និងសង្គម ជាកន្លែងសុវត្ថិភាព 24 ម៉ោងសម្រាប់ប្រជាជនកម្ពុជា។