
កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ភ្ញៀវទេសចរណ៍បរទេសបានមកប្រើប្រាស់សេវាកម្មនៅហាង 7-Eleven សាខា 30033 TRASAK PAEM ហើយបានធ្វើលុយជ្រុះខណៈកំពុងលូកហោប៉ៅ ហើយអតិថិជនម្នាក់ទៀតជាសិស្សបានរើសយកវាមកប្រគល់ជូនប្អូន បូ ណានជីង ដើម្បីធ្វើការត្រួតពិនិត្យកាម៉េរ៉ា សុវត្ថិភាព ហើយពេលដែលអតិថិជនត្រឡប់មកប្រើសេវាម្ដងទៀត ក៏ប្រគល់លុយនោះទៅអតិថិជនវិញ។

ប្អូន បូ ណានជីង បាននិយាយថា “យើងត្រូវតែមិនលោភចង់បានរបស់អ្នកដទៃ ការធ្វើអំពើល្អជារឿងដែល មនុស្សគ្រប់គ្នាត្រូវធ្វើដើម្បីក្លាយជាឧទាហរណ៍ល្អដល់សង្គម” ។