DNA អំពើល្អ ២៤ម៉ោង: បុគ្គលិកហាង 7-Eleven សាខា 30004 រើសប្រាក់ទុកឲ្យអតិថិជន


កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ អតិថិជនម្នាក់បានមកប្រើប្រាស់សេវាកម្មនៅហាង 7-Eleven សាខា 30004 RULE Monivong។ ពេលកំពុងស្គែនទូទាត់ កូនស្រីរបស់អតិថិជនបានដាក់ក្រដាសប្រាក់មួយសន្លឹកនៅលើ បញ្ជរគិតលុយ។ ប្អូន វ៉ាន់ រដ្ឋា បានឃើញតែមិនអាចតាមទៅទាន់អតិថិជន ទើបរក្សាក្រដាសប្រាក់នោះទុក។ ក្រោយមក នៅចុងខែ អតិថិជនបានមកប្រើប្រាស់សេវាកម្មម្ដងទៀត ទើបបុគ្គលិកហាងចាំបានហើយបានយកប្រាក់នោះមកប្រគល់ជូន អតិថិជនវិញ។

7-Eleven បណ្ដុះ DNA អំពើល្អ 24ម៉ោងក្នុងមួយថ្ងៃដល់បុគ្គលិកទាំងអស់ ដើម្បីបង្កើតសហគមន៍ដ៏កក់ក្តៅ ជាកន្លែងសុវត្ថិភាព 24ម៉ោង ហើយថែមទាំងផ្តល់សេវាកម្មដ៏ប្រសើរដើម្បីផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយ គុណភាព បង្កើតស្នាមញញឹមឲ្យដល់អតិថិជនគ្រប់ៗគ្នា។