DNA អំពើល្អ ២៤ម៉ោង បុគ្គលិកហាង 7-Eleven សាខា 30048 រើសទូរស័ព្ទដៃប្រគល់ជូនអតិថិជនវិញ


កាលពីថ្ងៃទី14 ខែមេសា ឆ្នាំ២០២៥ ប្អូន ជា ដាលីន Assistant Store Manager ហាង 7-Eleven សាខា 30048 ORKH TON LE OUM បានប្រទះឃើញទូរស័ព្ទដៃនៅក្នុងហាង ចាំបានថាជារបស់អតិថិជនដែលទើប តែបង់ប្រាក់ហើយចាកចេញពីហាង ទើបប្រញាប់ចេញទៅស្វែងរក តែអតិថិជនបានចេញឡានទៅបាត់ហើយ។ ប្អូនបាន ទុកទូរស័ព្ទដៃនោះហើយរាយការណ៍ទៅកាន់អ្នកគ្រប់គ្រងហាងឲ្យបានដឹង។ មិនយូរប៉ុន្មាន អតិថិជនបានត្រឡប់មកសួររក ទូរស័ព្ទវិញ ទើបប្រគល់ជូន។ អតិថិជនបានអរគុណ និងកោតសសើរដល់ភាពស្មោះត្រង់របស់ប្អូនចំពោះហេតុការណ៍ នេះផងដែរ។

“ខ្ញុំសប្បាយចិត្តដែលបានធ្វើអំពើល្អ ការធ្វើអំពើល្អអាចធ្វើឱ្យអ្នកដែលយើងជួយសប្បាយចិត្ត ហើយយើងផ្ទាល់ក៏មានក្ដីសុខដូចគ្នា ពេលឃើញពួកគេសប្បាយចិត្ត យើងក៏សប្បាយចិត្តជាមួយគេដែរ” ប្អូន ជា ដាលីន និយាយ។