
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ប្អូន យឺន ស្រីនី Assistant Store Manager ហាង 7-Eleven សាខា 30081 TOUL TOMPOUNG 155 បានឃើញទូរស័ព្ទដៃដែលអតិថិជនបានភ្លេចនៅបរិវេណបរិភោគ អាហារក្នុងហាង ទើបយកទៅប្រគល់ជូនអ្នកគ្រប់គ្រងហាងពិនិត្យ ស្វែងរកម្ចាស់ពីកាម៉េរ៉ាសុវត្ថិភាព ហើយនៅល្ងាចថ្ងៃតែមួយនោះ អតិថិជនបានមកទទួលយកទូរស័ព្ទដៃវិញរួចរាល់ហើយ។
“ខ្ញុំសប្បាយចិត្តរាល់ពេលដែលខ្ញុំអាចធ្វើអោយអ្នកដ៏ទៃញញឹមបាន។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបាន ធ្វើអំពើល្អ និងជួយអ្នកដទៃ” ប្អូន យឺន ស្រីនី និយាយ។