
កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ អតិថិជនម្នាក់បានចូលមកប្រើប្រាស់ សេវាកម្មនៅហាង 7-Eleven សាខា 30068 BKK 51 ក្នុងក្រុងភ្នំពេញ បានភ្លេចកាបូបនៅបញ្ជរគិតលុយ បន្ទាប់ពីទូទាត់រួច។ ប្អូន មេន សីហា បានឃើញ ហើយយកទៅប្រគល់ជូនអ្នកគ្រប់គ្រងហាង ដើម្បីត្រួតពិនិត្យនិងស្វែង រកម្ចាស់ ហើយបានរក្សារទុក។ ក្រោយមកអតិថិជនបានត្រឡប់មកតាម រកកាបូប និងបានទទួលយកទៅវិញហើយ។
អតិថិជនបានលើកឡើងពីហេតុការណ៍នេះថា មានអារម្មណ៍រំភើបយ៉ាងខ្លាំងចំពោះដែលបានវត្ថុមានតម្លៃមកវិញ ក្រោយពីភ្លេចរបស់នៅក្នុងហាង 7-Eleven។ គាត់បាននិយាយទៀតថា ប្រសិនបើគាត់ភ្លេចនៅកន្លែងផ្សេង ប្រហែល ជាបាត់រកលែងឃើញហើយ ឬប្រសិនបើពួកគាត់រកឃើញ ក៏ប្រហែលជាគេសុំប្រាក់សគុណខ្លះដើម្បីបានរបស់មក វិញ។
ខាងប្អូន មេន សីហា បានប្រាប់ថា មានអារម្មណ៍សប្បាយចិត្តដែលបានធ្វើអំពើល្អដល់មនុស្សជាតិ និងសង្គម។ មានគំនិតថា ទោះបីជាយើងនៅទីណា ធ្វើការអ្វីក៏ដោយ ក៏ការធ្វើអំពើល្អដល់មនុស្សដូចគ្នាជារឿងវិសេសសម្រាប់ ខ្លួនឯងផ្ទាល់។ អាស្រ័យហេតុនេះ ខ្ញុំសូមគោរពអញ្ជើញបងប្អូនទាំងអស់ ចូលរួមធ្វើអំពើល្អទាំងអស់គ្នា។