DNA អំពើល្អ ២៤ម៉ោង: បុគ្គលិកហាង 7-Eleven សាខា 30033 រើសប្រាក់ប្រគល់ជូនអតិថិជន

កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ភ្ញៀវទេសចរណ៍បរទេសបានមកប្រើប្រាស់សេវាកម្មនៅហាង 7-Eleven សាខា 30033 TRASAK PAEM ហើយបានធ្វើលុយជ្រុះខណៈកំពុងលូកហោប៉ៅ ហើយអតិថិជនម្នាក់ទៀតជាសិស្សបានរើសយកវាមកប្រគល់ជូនប្អូន បូ ណានជីង ដើម្បីធ្វើការត្រួតពិនិត្យកាម៉េរ៉ា សុវត្ថិភាព ហើយពេលដែលអតិថិជនត្រឡប់មកប្រើសេវាម្ដងទៀត ក៏ប្រគល់លុយនោះទៅអតិថិជនវិញ។ ប្អូន បូ ណានជីង បាននិយាយថា “យើងត្រូវតែមិនលោភចង់បានរបស់អ្នកដទៃ ការធ្វើអំពើល្អជារឿងដែល មនុស្សគ្រប់គ្នាត្រូវធ្វើដើម្បីក្លាយជាឧទាហរណ៍ល្អដល់សង្គម” ។

DNA អំពើល្អ ២៤ម៉ោង: បុគ្គលិកហាង 7-Eleven សាខា 30081 រើសប្រាក់ប្រគល់ជូនអតិថិជន

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ប្អូន ហ៊ ផាន់ណេត បុគ្គលិកហាង 7-Eleven សាខា 30081 TUOL TOMPOUNG 155 បានឃើញហេតុការណ៍អតិថិជនធ្វើប្រាក់ជ្រុះក្នុងពេលបង់ប្រាក់ តែអតិថិជនបានដើរចេញពីហាង ទើបរាយការណ៍រឿងនោះដល់អ្នកគ្រប់គ្រងឲ្យត្រួតពិនិត្យកាម៉េរ៉ាសុវត្ថិភាព ហើយរក្សាប្រាក់ដែលជ្រុះនោះ។ ក្រោយពីនោះ ៣ថ្ងៃ អតិថិជនបានត្រឡប់មកប្រើសេវាកម្មម្ដងទៀត ទើបប្អូន បុគ្គលិកនាំយកប្រាក់មកប្រគល់ជូនអតិថិជនវិញ។ ប្អូន ហ៊ ផាន់ណេត លើកឡើងថា “ខ្ញុំគិតថាការជួយអ្នកដទៃជារឿងសំខាន់ណាស់ ថ្ងៃនេះមានអារម្មណ៍ សប្បាយចិត្តដែលបានធ្វើអំពើល្អ ជួយបង្កើតរូបភាពល្អៗសម្រាប់ហាង 7-Eleven របស់យើង”។