អរគុណដល់ក្រុមហ៊ុន ស៊ីភី អល ដែលបានផ្ដល់ ឱកាសឲ្យខ្ញុំបានចូលមកធ្វើការនៅក្នុងក្រុមហ៊ុននេះផ្ទាល់ ក៏ដូចជាបើកឱកាសដល់ប្រជាជនកម្ពុជា ជាច្រើនទៀតឲ្យបានមានការងារធ្វើនៅក្នុង ប្រទេសកម្ពុជា។ អ្វីដែលសំខាន់នោះ គឺខ្ញុំចេះភាសា ថៃស្រាប់ ហើយខ្ញុំក៏ចង់ធ្វើការជាមួយជនជាតិថៃ អញ្ចឹងវាជាឱកាសមួយ ដែលខ្ញុំអាចធ្វើការជាមួយ ក្រុមហ៊ុនថៃ ហើយនៅក្រុងប្រទេសខ្លួនឯងផ្ទាល់។