ប្អូនៗដែលជាជ័យលាភី ក្នុងកម្មវិធីប្រកួត Freshie Girls & Boys Season 22 បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលការលេង រែកព័ទ្ធ (GO)


ប្អូនៗដែលជាជ័យលាភី ក្នុងកម្មវិធីប្រកួត Freshie Girls & Boys Season 22 បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលការលេង រែកព័ទ្ធ (GO) រៀបចំដោយសេវេន អ៊ីឡេវេន (7-Eleven) ដោយមានការធ្វើបទបង្ហាញពីអ្នកជំនាញ ក៏ដូចជាកីឡាករដ៏ល្បីលើកីឡានេះ ពីប្រទេសថៃ។ ការលេងរែកព័ទ្ធ ជួយឱ្យអ្នកលេងមានការប្រុងប្រយ័ត្ន និងគិតទុកជាមុននូវជំហានដែលត្រូវដើរ ព្រមទាំងឱ្យអ្នកលេងពង្រឹងរឹងមាំនៃខ្លួនឯងផងដែរ ជាជាងការប៉ុនប៉ងផ្តួលគូប្រកួតតែម្យ៉ាង ព្រោះលក្ខខណ្ឌនៃកីឡានេះ គឺគិតចាញ់ឈ្នះលើផ្ទៃក្រឡាដែលដៃគូម្ខាងៗបង្កើតបាន ដោយមិនមែនរាប់លើចំនួនកូនរែកដែលស៊ីបានពីដៃគូម្ខាងទៀតតែម្យ៉ាងនោះឡើយ។