កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោក សុនថះយ៉ា រ៉ាង់ស៊ីរីវ៉េត អភិបាលក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ឯ.ក ជាតំណាងចូលរួមកម្មវិធី The 2nd National MSME DAY 2025 ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (Ministry of Industry, Science, Technology & Innovation) ក្រោម Theme: MSMEs Readiness for LDC graduation នៅសណ្ឋាគារ Sokha Phnom Penh Residence ក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ដោយកម្មវិធីនេះត្រូវបានរៀបចំ ឡើងក្នុង គោលបំណងគាំទ្រដល់ការលើកកម្ពស់ចំណេះដឹង ដើម្បីអភិវឌ្ឍសហគ្រិនអាជីវកម្មខ្នាតតូច និងមធ្យម ក៏ដូចជាលទ្ធភាពទទួលបានប្រភពដើមទុន រួមទាំងការបង្កើតបណ្តាញអាជីវកម្មផងដែរ។ 7-Eleven កម្ពុជាបើកដំណើការអាជីវកម្មដោយយោងតាមគុណតម្លៃ៣ប្រយោជន៍របស់ CP GROUP និងជំរុញគោលនយោបាយនិរន្តរភាពរបស់ […]