អ្នកគ្រប់គ្រងហាង 7-Eleven កម្ពុជាចូលរួមកម្មវិធី 2nd National MSME DAY 2025


កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោក សុនថះយ៉ា រ៉ាង់ស៊ីរីវ៉េត អភិបាលក្រុមហ៊ុន ស៊ីភី អល​ (ខេមបូឌា) ឯ.ក ជាតំណាងចូលរួមកម្មវិធី  The 2nd National MSME DAY 2025 ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (Ministry of Industry, Science, Technology & Innovation) ក្រោម Theme: MSMEs Readiness for LDC graduation នៅសណ្ឋាគារ Sokha Phnom Penh Residence ក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ដោយកម្មវិធីនេះត្រូវបានរៀបចំ ឡើងក្នុង គោលបំណងគាំទ្រដល់ការលើកកម្ពស់ចំណេះដឹង ដើម្បីអភិវឌ្ឍសហគ្រិនអាជីវកម្មខ្នាតតូច និងមធ្យម ក៏ដូចជាលទ្ធភាពទទួលបានប្រភពដើមទុន រួមទាំងការបង្កើតបណ្តាញអាជីវកម្មផងដែរ។

7-Eleven កម្ពុជាបើកដំណើការអាជីវកម្មដោយយោងតាមគុណតម្លៃ៣ប្រយោជន៍របស់ CP GROUP និងជំរុញគោលនយោបាយនិរន្តរភាពរបស់ CP ALL ជាពិសេសការសាងអាជីព បង្កើតការងារតាមរយៈការជ្រុមជ្រែង សហគ្រិនក្នុងស្រុកនិងជាបណ្ដាញចែកចាយផលិតផលដែលផលិតក្នុងស្រុក ដោយមានកន្លែងដាក់លក់ផលិតផល ក្នុងស្រុកល្អៗរបស់កម្ពុជានៅគ្រប់ៗសាខាហាងដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងការរីកចម្រើនប្រកបដោយ និរន្តរភាពក្នុងសង្គម ក្នុងនាម “7-Eleven ជាទីពឹងនៃសហគមន៍”