DNA អំពើល្អ ២៤ម៉ោង បុគ្គលិកហាង 7-Eleven សាខា 30015 រើសទូរស័ព្ទដៃប្រគល់ជូនអតិថិជនវិញ


កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោងប្រហែល ១១យប់ ប្អូន ហោ សីហា បុគ្គលិកហាង 7-Eleven សាខា 30015 ORKH SEANGNUM កំពុងសម្អាតឥដ្ឋបរិវេណអង្គុយបរិភោគអាហារក្នុងហាង ហើយបានឃើញទូរស័ព្ទដៃ ដែលអតិថិជនបានភ្លេច រួចក៏ព្យាយាមដើររកម្ចាស់នៅក្នុងហាងតែមិនឃើញ ទើបយកទៅរក្សាទុកសិន។ ក្រោយមក ម្ចាស់ទូរស័ព្ទខាងលើបានទាក់ទងមកវិញ ហើយដឹងថាភ្លេចនៅក្នុងហាង 7-Eleven ទើបត្រឡប់មកយកទូរស័ព្ទវិញ។ 

CP ALL Cambodia ជំរុញបុគ្គលិកទាំងអស់ឱ្យមាន DNA អំពើល្អ 24 ម៉ោង ដើម្បីសាងផលប្រយោជន៍ ដល់ប្រទេសជាតិ ប្រជាជន និងអង្គភាព ស្របតាមគុណតម្លៃទាំង 3 របស់ Charoen Pokphand Group និងជួយបង្កើតសហគមន៍សុវត្ថិភាព ជាហាងងាយស្រួលដែលជាដៃគូសម្រាប់សហគមន៍ និងសង្គម ជាកន្លែងសុវត្ថិភាព 24 ម៉ោងសម្រាប់ប្រជាជនកម្ពុជា។