
កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ប្អូន លេង ម៉េងហ៊ួរ បុគ្គលិកហាង 7-Eleven សាខា 30073 Kampuchea Krom 261 កំពុងធ្វើការហើយបានឮសម្លេងឧប្បត្តិហេតុនៅក្រៅហាងទើបប្រញាប់ចេញទៅមើល ហើយឃើញថាមានអ្នករងរបួស។ ប្អូនបានប្រញាប់ចូលមកក្នុងហាងវិញដើម្បីយកឧប្បករណ៍សង្គ្រោះ ពីក្នុងហាងហើយចេញទៅក្រៅដើម្បីជួយ។ ទង្វើនេះគឺជា DNA អំពើល្អ 24ម៉ោង របស់យើងក្នុងនាមហាងលក់ទំនិញសម្រាប់សហគមន៍ និងសង្គម។
“ខ្ញុំសប្បាយចិត្តនឹងអ្វីដែលខ្ញុំអាចចែករំលែកបាន មិនថាតិច ឬច្រើននោះទេ។ អ្វីដែលសំខាន់គឺស្មារតីនៃការ ជួយយកអាសាគ្នាទៅវិញទៅមក គ្រប់គ្នាត្រូវមានចិត្តទូលាយ ហើយនិងចេះជួយគ្នាទៅវិញទៅមកតាមសមត្ថភាព ដែលយើងមាន” ប្អូន លេង ម៉េងហ៊ួរ និយាយ។