

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ប្អូន ហ៊ ផាន់ណេត បុគ្គលិកហាង 7-Eleven សាខា 30081 TUOL TOMPOUNG 155 បានឃើញហេតុការណ៍អតិថិជនធ្វើប្រាក់ជ្រុះក្នុងពេលបង់ប្រាក់ តែអតិថិជនបានដើរចេញពីហាង ទើបរាយការណ៍រឿងនោះដល់អ្នកគ្រប់គ្រងឲ្យត្រួតពិនិត្យកាម៉េរ៉ាសុវត្ថិភាព ហើយរក្សាប្រាក់ដែលជ្រុះនោះ។ ក្រោយពីនោះ ៣ថ្ងៃ អតិថិជនបានត្រឡប់មកប្រើសេវាកម្មម្ដងទៀត ទើបប្អូន បុគ្គលិកនាំយកប្រាក់មកប្រគល់ជូនអតិថិជនវិញ។

ប្អូន ហ៊ ផាន់ណេត លើកឡើងថា “ខ្ញុំគិតថាការជួយអ្នកដទៃជារឿងសំខាន់ណាស់ ថ្ងៃនេះមានអារម្មណ៍ សប្បាយចិត្តដែលបានធ្វើអំពើល្អ ជួយបង្កើតរូបភាពល្អៗសម្រាប់ហាង 7-Eleven របស់យើង”។