DNA អំពើល្អ ២៤ម៉ោង: បុគ្គលិកហាង 7-Eleven សាខា 30083 រើសកាបូបលុយទុកឲ្យអតិថិជន


កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ អតិថិជនម្នាក់បានមកប្រើប្រាស់សេវាកម្មនៅហាង 7-Eleven សាខា 30083 ORKH BOKOR PHNOM PENH បានភ្លេចកាបូបលុយនៅលើបរិវេណបញ្ជរទូចុចទឹកក្ដៅ។ ប្អូន សាន រ៉ាវីត ដែលជាបុគ្គលិកហាងបានឃើញពេលកំពុងជូតសម្អាត ទើបបានយកទៅរក្សាទុក។ លុះស្អែកឡើងអតិថិជណបាន ចូលមកសាកសួរ ហើយបានទទួលយកកាបូបលុយវិញរួចរាល់ហើយ។

ប្អូន សាន រ៉ាវីត បាននិយាយថា ប្អូនមានអារម្មណ៍មានមោទកភាពណាស់ដែលបានជួយអតិថិជន និងបានធ្វើអំពើល្អឲ្យដល់អតិថិជនដែលចូលមកប្រើប្រាស់សេវាកម្មនៅហាង 7-Eleven។ ដោយតែងតែគិតថា ភាពស្មោះត្រង់ជារឿងសំខាន់ យើងត្រូវតែមិនលោភលន់លើទ្រព្យសម្បត្តិអ្នកដទៃទេ។