ស៊ីភី អល កម្ពុជា បរិច្ចាគសម្ភារៈសិក្សាដល់សាលាបឋមសិក្សា ទួល ត្នោត ថ្មី  

លោកសន្ថយ៉ា វាំងសិរិវេទ នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីភី អល (កម្ពុជា) ក្នុងក្រុម ស៊ីភី អល បានដឹកនាំបុគ្គលិករបស់ក្រុមហ៊ុន។ ចូលរួមសកម្មភាពអភិវឌ្ឍន៍សង្គមនិងសហគមន៍នៅកម្ពុជា ដោយបរិច្ចាគសម្ភារៈសិក្សា អាហារ និងសម្ភារចាំបាច់ដល់សាលាបឋមសិក្សាទួល ត្នោត ថ្មី និងមជ្ឈមណ្ឌលអប់រំសហគមន៍ ទួល ត្នោត ថ្មី ​ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដ៏​ជា​សកម្មភាព​រៀបចំ​ដោយ​ស្ថានទូត​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ​ជាមួយ​វិស័យ​ឯកជន និងសហគមន៍ថៃនៅកម្ពុជា បាន​ចូល​រួម​សកម្មភាព​នៅ​ថ្ងៃ​ទី ​2 ខែ​មេសាកន្លងមក ដ៏​ស្រប​តាម​សេចក្តី​ប្រាថ្នា​​ក្រុមហ៊ុន “ការ​ផ្តល់ និង​ការ​ចែក​រំលែក” របស់ស៊ីភី អល។ 

CP ALL រួមអភិវឌ្ឍន៍យុវជនកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេស ផ្ដល់អាហារូបករណ៍ជាបន្តបន្ទាប់រយៈពេល៥ឆ្នាំជាប់

នយោបាយចំបងរបស់ ក្រុមហ៊ុន ស៊ីភីអល (ខេមបូឌា) ឯ.ក ក្នុងគ្រុប ស៊ីភីអល ក្នុងការចូលមកបើកបម្រើសេវាកម្ម ផ្ដល់ភាពងាយស្រួល និងគ្រប់គ្រងហាង 7-Eleven ក្នុងព្រះរាជាណាចក្រកម្ពុជានេះ មិនត្រឹមតែផ្ដល់ជម្រើសដល់ប្រជាជននោះទេ តែបាន ចូលរួមជម្រុញសេដ្ឋកិច្ចរបស់ប្រទេស និងរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ផ្ដល់ចំណេះដឹង បទពិសោធន៍ ដើម្បីឲ្យអាជីវកម្ម 7-Eleven នៅកម្ពុជារីកធំធាត់បាន យូរអង្វែង ហើយជាអាជីវកម្មរបស់ប្រជាជនកម្ពុជា ដើម្បីប្រទេសកម្ពុជាយ៉ាងពិត ប្រាកដ។ ទាំងនេះជាដើមកំណើតរបស់ កម្មវិធីអាហារូបករណ៍ដើម្បីព្រះរាជាណាចក្រកម្ពុជា (CP ALL Scholarship for Cambodia) ដើម្បីអភិវឌ្ឍន៍ធនធាមនុស្សក្នុងស្រុកឲ្យមាន ចំណេះដឹង មានសមត្ថភាពខាងផ្នែកគ្រប់គ្រងអាជីវកម្មសម័យថ្មី ដោយកម្មវិធីនេះត្រូវ បានចាប់ផ្ដើមតាំងពីឆ្នាំ 2019 រហូតមកដល់បច្ចុប្បន្ននេះគឺមានរយៈពេល 5 ឆ្នាំហើយ ដោយយោងតាមបាវចនា Giving and Sharing ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនបានឧបត្ថម្ភថវិកាក្នុងការបែងចែកអាហារូបករណ៍របស់ Panyapiwat Instistue of Management (PIM) ស្ថាប័នអប់រំសម្រាប់សង្គមក្នុង CP All […]