DNA អំពើល្អ ២៤ម៉ោង: បុគ្គលិកហាង 7-Eleven សាខា 30116 ជួយពន្លត់ភ្លើងឆេះរថយន្តរបស់អតិថិជន


កាលពីថ្ងៃទី14 ខែមិថុនា ឆ្នាំ2025 ម៉ោងប្រហែល 7:20នាទីយប់ បានកើតហេតុភ្លើងឆេះរថយន្តរបស់អតិថិជនដែលចូល មកប្រើប្រាស់សេវាកម្មហាង 7-Eleven សាខា 30116 ORKH PONHEA KRAEK ខេត្តត្បូងឃ្មុំ។ ប្អូន រ៉ា ស៊ីនូ បុគ្គលិកហាង បានប្រញាប់យកឧបករណ៍ពន្លត់អគ្គីភ័យនៅក្នុងហាងចេញមកជួយពន្លត់ភ្លើងរហូតដល់ហេតុការណ៍ស្ងប់ស្ងាត់ ហើយគ្មាននរណាម្នាក់រងរបួសទេ។

ប្អូន រ៉ា ស៊ីនូ បាននិយាយថា មានមោទនភាពដែលបានធ្វើអំពើល្អ និងបានជួយអតិថិជន។ លើកនេះបានជួយការពារ កុំឲ្យស្ថានការណ៍រាលដាលទាន់ពេលវេលា។

7-Eleven បានបណ្ដុះ DNA អំពើល្អ 24ម៉ោង ឲ្យបុគ្គលិកក្លាយជាមនុស្សល្អ ធ្វើអំពើល្អជួយដល់សង្គម ដើម្បីឲ្យហាង 7-Eleven ជាទីពឹងសម្រាប់សហគមន៍ ស្របតាមគោលនយោបាយនៃការបង្កើតសហគមន៍ដ៏កក់ក្តៅ និងផ្តោតលើការ សាងផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជន។