DNA អំពើល្អ ២៤ម៉ោង: បុគ្គលិកហាង 7-Eleven សាខា 30123 ជួយសង្គ្រោះបឋមអតិថិជនដែលមាន គ្រោះថ្នាក់

កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ម៉ោង ១០:០០យប់ អតិថិជនម្នាក់បានមកប្រើប្រាស់សេវាកម្មនៅហាង 7-Eleven សាខា 30123 ORKH MOUNG RUESSEI ប្អូន សៃ ស្រីរ័ត្ន បានសង្កេតឃើញថាអតិថិជនបានរងរបួស ទើបសាកសួរ ហើយដឹងថាអតិថិជនទើបតែជួបគ្រោះថ្នាក់ចរាចរណ៍ ទើបនាំយកឧបករណ៍សង្គ្រោះបឋមពីក្នុងហាងចេញ ជួយអតិថិជន។ 7-Eleven បណ្ដុះ DNA អំពើល្អ 24ម៉ោងក្នុងមួយថ្ងៃដល់បុគ្គលិកទាំងអស់ ដើម្បីបង្កើតសហគមន៍ដ៏កក់ក្តៅ ជាកន្លែងសុវត្ថិភាព 24ម៉ោង ហើយថែមទាំងផ្តល់សេវាកម្មដ៏ប្រសើរដើម្បីផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយ គុណភាព បង្កើតស្នាមញញឹមឲ្យដល់អតិថិជនគ្រប់ៗគ្នា។

DNA អំពើល្អ ២៤ម៉ោង: បុគ្គលិកហាង 7-Eleven សាខា 30004 រើសប្រាក់ទុកឲ្យអតិថិជន

កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ អតិថិជនម្នាក់បានមកប្រើប្រាស់សេវាកម្មនៅហាង 7-Eleven សាខា 30004 RULE Monivong។ ពេលកំពុងស្គែនទូទាត់ កូនស្រីរបស់អតិថិជនបានដាក់ក្រដាសប្រាក់មួយសន្លឹកនៅលើ បញ្ជរគិតលុយ។ ប្អូន វ៉ាន់ រដ្ឋា បានឃើញតែមិនអាចតាមទៅទាន់អតិថិជន ទើបរក្សាក្រដាសប្រាក់នោះទុក។ ក្រោយមក នៅចុងខែ អតិថិជនបានមកប្រើប្រាស់សេវាកម្មម្ដងទៀត ទើបបុគ្គលិកហាងចាំបានហើយបានយកប្រាក់នោះមកប្រគល់ជូន អតិថិជនវិញ។ 7-Eleven បណ្ដុះ DNA អំពើល្អ 24ម៉ោងក្នុងមួយថ្ងៃដល់បុគ្គលិកទាំងអស់ ដើម្បីបង្កើតសហគមន៍ដ៏កក់ក្តៅ ជាកន្លែងសុវត្ថិភាព 24ម៉ោង ហើយថែមទាំងផ្តល់សេវាកម្មដ៏ប្រសើរដើម្បីផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយ គុណភាព បង្កើតស្នាមញញឹមឲ្យដល់អតិថិជនគ្រប់ៗគ្នា។

អ្នកគ្រប់គ្រងហាង 7-Eleven កម្ពុជាចូលរួមកម្មវិធី 2nd National MSME DAY 2025

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោក សុនថះយ៉ា រ៉ាង់ស៊ីរីវ៉េត អភិបាលក្រុមហ៊ុន ស៊ីភី អល​ (ខេមបូឌា) ឯ.ក ជាតំណាងចូលរួមកម្មវិធី  The 2nd National MSME DAY 2025 ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (Ministry of Industry, Science, Technology & Innovation) ក្រោម Theme: MSMEs Readiness for LDC graduation នៅសណ្ឋាគារ Sokha Phnom Penh Residence ក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ដោយកម្មវិធីនេះត្រូវបានរៀបចំ ឡើងក្នុង គោលបំណងគាំទ្រដល់ការលើកកម្ពស់ចំណេះដឹង ដើម្បីអភិវឌ្ឍសហគ្រិនអាជីវកម្មខ្នាតតូច និងមធ្យម ក៏ដូចជាលទ្ធភាពទទួលបានប្រភពដើមទុន រួមទាំងការបង្កើតបណ្តាញអាជីវកម្មផងដែរ។ 7-Eleven កម្ពុជាបើកដំណើការអាជីវកម្មដោយយោងតាមគុណតម្លៃ៣ប្រយោជន៍របស់ CP GROUP និងជំរុញគោលនយោបាយនិរន្តរភាពរបស់ […]

DNA អំពើល្អ ២៤ម៉ោង: បុគ្គលិកហាង 7-Eleven សាខា 30116 ជួយពន្លត់ភ្លើងឆេះរថយន្តរបស់អតិថិជន

កាលពីថ្ងៃទី14 ខែមិថុនា ឆ្នាំ2025 ម៉ោងប្រហែល 7:20នាទីយប់ បានកើតហេតុភ្លើងឆេះរថយន្តរបស់អតិថិជនដែលចូល មកប្រើប្រាស់សេវាកម្មហាង 7-Eleven សាខា 30116 ORKH PONHEA KRAEK ខេត្តត្បូងឃ្មុំ។ ប្អូន រ៉ា ស៊ីនូ បុគ្គលិកហាង បានប្រញាប់យកឧបករណ៍ពន្លត់អគ្គីភ័យនៅក្នុងហាងចេញមកជួយពន្លត់ភ្លើងរហូតដល់ហេតុការណ៍ស្ងប់ស្ងាត់ ហើយគ្មាននរណាម្នាក់រងរបួសទេ។ ប្អូន រ៉ា ស៊ីនូ បាននិយាយថា មានមោទនភាពដែលបានធ្វើអំពើល្អ និងបានជួយអតិថិជន។ លើកនេះបានជួយការពារ កុំឲ្យស្ថានការណ៍រាលដាលទាន់ពេលវេលា។ 7-Eleven បានបណ្ដុះ DNA អំពើល្អ 24ម៉ោង ឲ្យបុគ្គលិកក្លាយជាមនុស្សល្អ ធ្វើអំពើល្អជួយដល់សង្គម ដើម្បីឲ្យហាង 7-Eleven ជាទីពឹងសម្រាប់សហគមន៍ ស្របតាមគោលនយោបាយនៃការបង្កើតសហគមន៍ដ៏កក់ក្តៅ និងផ្តោតលើការ សាងផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជន។

DNA អំពើល្អ ២៤ម៉ោង: បុគ្គលិកហាង 7-Eleven សាខា 30033 រើសប្រាក់ប្រគល់ជូនអតិថិជន

កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ភ្ញៀវទេសចរណ៍បរទេសបានមកប្រើប្រាស់សេវាកម្មនៅហាង 7-Eleven សាខា 30033 TRASAK PAEM ហើយបានធ្វើលុយជ្រុះខណៈកំពុងលូកហោប៉ៅ ហើយអតិថិជនម្នាក់ទៀតជាសិស្សបានរើសយកវាមកប្រគល់ជូនប្អូន បូ ណានជីង ដើម្បីធ្វើការត្រួតពិនិត្យកាម៉េរ៉ា សុវត្ថិភាព ហើយពេលដែលអតិថិជនត្រឡប់មកប្រើសេវាម្ដងទៀត ក៏ប្រគល់លុយនោះទៅអតិថិជនវិញ។ ប្អូន បូ ណានជីង បាននិយាយថា “យើងត្រូវតែមិនលោភចង់បានរបស់អ្នកដទៃ ការធ្វើអំពើល្អជារឿងដែល មនុស្សគ្រប់គ្នាត្រូវធ្វើដើម្បីក្លាយជាឧទាហរណ៍ល្អដល់សង្គម” ។

DNA អំពើល្អ ២៤ម៉ោង: បុគ្គលិកហាង 7-Eleven សាខា 30081 រើសប្រាក់ប្រគល់ជូនអតិថិជន

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ប្អូន ហ៊ ផាន់ណេត បុគ្គលិកហាង 7-Eleven សាខា 30081 TUOL TOMPOUNG 155 បានឃើញហេតុការណ៍អតិថិជនធ្វើប្រាក់ជ្រុះក្នុងពេលបង់ប្រាក់ តែអតិថិជនបានដើរចេញពីហាង ទើបរាយការណ៍រឿងនោះដល់អ្នកគ្រប់គ្រងឲ្យត្រួតពិនិត្យកាម៉េរ៉ាសុវត្ថិភាព ហើយរក្សាប្រាក់ដែលជ្រុះនោះ។ ក្រោយពីនោះ ៣ថ្ងៃ អតិថិជនបានត្រឡប់មកប្រើសេវាកម្មម្ដងទៀត ទើបប្អូន បុគ្គលិកនាំយកប្រាក់មកប្រគល់ជូនអតិថិជនវិញ។ ប្អូន ហ៊ ផាន់ណេត លើកឡើងថា “ខ្ញុំគិតថាការជួយអ្នកដទៃជារឿងសំខាន់ណាស់ ថ្ងៃនេះមានអារម្មណ៍ សប្បាយចិត្តដែលបានធ្វើអំពើល្អ ជួយបង្កើតរូបភាពល្អៗសម្រាប់ហាង 7-Eleven របស់យើង”។

DNA អំពើល្អ ២៤ម៉ោង បុគ្គលិកហាង 7-Eleven សាខា 30073 ជួយជនរងគ្រោះពីឧប្បត្តិហេតុ

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ប្អូន លេង ម៉េងហ៊ួរ បុគ្គលិកហាង 7-Eleven សាខា 30073 Kampuchea Krom 261 កំពុងធ្វើការហើយបានឮសម្លេងឧប្បត្តិហេតុនៅក្រៅហាងទើបប្រញាប់ចេញទៅមើល ហើយឃើញថាមានអ្នករងរបួស។  ប្អូនបានប្រញាប់ចូលមកក្នុងហាងវិញដើម្បីយកឧប្បករណ៍សង្គ្រោះ ពីក្នុងហាងហើយចេញទៅក្រៅដើម្បីជួយ។ ទង្វើនេះគឺជា DNA អំពើល្អ 24ម៉ោង របស់យើងក្នុងនាមហាងលក់ទំនិញសម្រាប់សហគមន៍ និងសង្គម។ “ខ្ញុំសប្បាយចិត្តនឹងអ្វីដែលខ្ញុំអាចចែករំលែកបាន មិនថាតិច ឬច្រើននោះទេ។ អ្វីដែលសំខាន់គឺស្មារតីនៃការ ជួយយកអាសាគ្នាទៅវិញទៅមក គ្រប់គ្នាត្រូវមានចិត្តទូលាយ ហើយនិងចេះជួយគ្នាទៅវិញទៅមកតាមសមត្ថភាព ដែលយើងមាន” ប្អូន លេង ម៉េងហ៊ួរ និយាយ។

DNA អំពើល្អ ២៤ម៉ោង បុគ្គលិកហាង 7-Eleven សាខា 30068 រើសទូរស័ព្ទដៃប្រគល់ជូនអតិថិជនវិញ

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ អតិថិជនម្នាក់បានចូលមកប្រើប្រាស់ សេវាកម្មនៅហាង 7-Eleven សាខា 30068 BKK 51 ក្នុងក្រុងភ្នំពេញ បានភ្លេចកាបូបនៅបញ្ជរគិតលុយ បន្ទាប់ពីទូទាត់រួច។ ប្អូន មេន សីហា បានឃើញ ហើយយកទៅប្រគល់ជូនអ្នកគ្រប់គ្រងហាង ដើម្បីត្រួតពិនិត្យនិងស្វែង រកម្ចាស់ ហើយបានរក្សារទុក។ ក្រោយមកអតិថិជនបានត្រឡប់មកតាម រកកាបូប និងបានទទួលយកទៅវិញហើយ។   អតិថិជនបានលើកឡើងពីហេតុការណ៍នេះថា មានអារម្មណ៍រំភើបយ៉ាងខ្លាំងចំពោះដែលបានវត្ថុមានតម្លៃមកវិញ ក្រោយពីភ្លេចរបស់នៅក្នុងហាង 7-Eleven។ គាត់បាននិយាយទៀតថា ប្រសិនបើគាត់ភ្លេចនៅកន្លែងផ្សេង  ប្រហែល ជាបាត់រកលែងឃើញហើយ ឬប្រសិនបើពួកគាត់រកឃើញ ក៏ប្រហែលជាគេសុំប្រាក់សគុណខ្លះដើម្បីបានរបស់មក វិញ។  ខាងប្អូន មេន សីហា បានប្រាប់ថា មានអារម្មណ៍សប្បាយចិត្តដែលបានធ្វើអំពើល្អដល់មនុស្សជាតិ និងសង្គម។ មានគំនិតថា ទោះបីជាយើងនៅទីណា ធ្វើការអ្វីក៏ដោយ ក៏ការធ្វើអំពើល្អដល់មនុស្សដូចគ្នាជារឿងវិសេសសម្រាប់ ខ្លួនឯងផ្ទាល់។  អាស្រ័យហេតុនេះ ខ្ញុំសូមគោរពអញ្ជើញបងប្អូនទាំងអស់ ចូលរួមធ្វើអំពើល្អទាំងអស់គ្នា។

1 2 8