ស៊ីភី អល កម្ពុជា រៀបចំសកម្មភាពជូនពរបុគ្គលិកថៃ-ខ្មែរ ក្នុងឪកាសសង្ក្រាន្ត-ចូលឆ្នាំខ្មែរ​ 


លោកឆាយរ៉ូត ធីវ៉ាតម៉ានច្រើន នាយករងជាន់ខ្ពស់ និងនាយកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៃក្រុមហ៊ុន ស៊ីភី អល (កម្ពុជា) បានចូលរួមសកម្មភាពជួបសំណេះសំណាលនិងលើកទឹកចិត្តបុគ្គលិកទាំងថៃ និងកម្ពុជា ដែលកំពុងបំពេញភារកិច្ចនៅកម្ពុជា ទាំងនៅក្នុងក្រុមហ៊ុន ក្រុមហ៊ុន ស៊ីភី អល និងក្រុមហ៊ុន ស៊ីភី អល (កម្ពុជា) ព្រមទាំងក្រុមហ៊ុន អល អិម-អេក អេន ប្រូស៊ឺវីស ចាំកាត់ ក្នុងឱកាសនេះក៏មាន​ឱកាស​សម្រាប់​បុគ្គលិក​ចូលរួម​ចាក់​ទឹកនិងសុំពរ​សុំ​លាភ​សំណាង​ក្នុង​ឱកាស​បុណ្យ​សង្ក្រាន្ត និងបុណ្យចូលឆ្នាំខ្មែរ ដែលនឹងមកដល់ផងដែរ បរិយាកាស​ពោរពេញ​ទៅ​ដោយ​ភាព​កក់ក្ដៅ នៅ​អគារ​ទីស្នាក់ការក្រុមហ៊ុន អល អិម-អេក អេន ប្រូស៊ឺវីស ចាំកាត់ ក្នុង​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​4 ខែ​មេសា កន្លងមក។