នាយកប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល អញ្ជើញទស្សនកិច្ចវិទ្យាល័យប៉ាក់ខ្លង ព្រះរាជាណាចក្រកម្ពុជា


កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោក ប្រាសិទ្ធ ឆះកាចថាំ នាយករងគ្រប់គ្រង ក្រុមហ៊ុន CP ALL Public Company Limited និង លោក Komsun Na Rungsee នាយកសាលា Klongyaiwittayakom ខេត្ត Trat រួមជាមួយលោកគ្រូអ្នកគ្រូ នៃសាលា Klongyaiwittayakom បានទៅទស្សនាការរៀបចំការបង្រៀន និងការរៀនសូត្ររបស់ វិទ្យាល័យប៉ាក់ខ្លង ខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីការផ្ដល់ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនាពេលអនាគតដល់សិស្សានុសិស្ស ដោយមានលោក ង៉ែត សុ ធូន នាយកសាលាប៉ាក់ខ្លង រួមជាមួយក្រុមលោកគ្រូ អ្នកគ្រូ  និងសិស្សានុសិស្សបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។