ទំព័រដើម

CP ALL Banner
CP ALL Banner
CP ALL Banner
CP ALL Banner
previous arrow
next arrow
Group 17724@2x_auto_x2
Group 17724@2x_auto_x2
Group 17724@2x_auto_x2
Group 17724@2x_auto_x2
previous arrow
next arrow

ការផ្តល់និងការចែករំលែកឱកាស

CP ALL (Cambodia) Co., Ltd. មានការប្តេជ្ញាចិត្តក្នុងការ​ប្រកប​អាជីវកម្ម​ប្រកប​ដោយ​ទំនួលខុសត្រូវ​ខាងបរិស្ថាន និ​ងទំនួល​ខុសត្រូវ​​​សង្គម ដោយ​ការលើកកម្ពស់​ដល់​គោលការណ៍ និង​សេចក្តីណែនាំ​នានា ដែល​គាំទ្រ​ដល់​ការអភិវឌ្ឍសហគមន៍​ប្រក​បដោយនិរន្តរភាព និងដែលគាំទ្រដល់​សង្គម​ទូទៅ ព្រមជាមួយ​នឹង​ការ​ខិតខំប្រឹងប្រែងក្នុងការសម្រេចឱ្យ​បាន​នូវភាពជាអ្នក​ដឹកនាំក្នុងវិស័យ​​និរន្តរភាព តាមរយៈការ​​​រក្សាបាននូវ​តុល្យភាព​រវាង​ភាពរីកចម្រើន​ខាងអាជីវកម្ម និង​ជីវភាព​រស់នៅកាន់​តែ​ប្រសើរ​នៅក្នុង​សហគមន៍ និង​បរិស្ថាន ដែលជា​ការបង្កើត​តម្លៃ​ និ​ងភាព​រីកចម្រើន​​​ប្រកប​ដោយ​និរន្តរភាព។

ស្ថាប័នចំនួន 4 ធានាដល់
“CP ALL”

អង្គភាពប្រកបដោយនិរន្តរភាពឆ្នាំ 2020 “ចូលរួមនិងចែករំលែកឱកាសជាមួយអ្នករាល់គ្នា”

ព័ត៌មាននិងបច្ចុប្បន្នភាព

ព័ត៌មានសាជីវកម្ម

CP ALL and Investment Analyst visited  7-Eleven in Phnom Penh, Cambodia.

CP ALL, Mr. Kriengchai Boonpoapichart Chief Financial Officer and Investor Relations leading Investment Analyst which responsible of Institutional Investors and Individual Investors both inbound and oversea visited 7-Eleven Store Phsar Kandal, Riverside Branch and Grand Phnom Penh Branch in Phnom Penh city, Cambodia.  Also visited Makro Sen Sok Kha Branch. Which aim at seeing a […]

១ ឆ្នាំ សេវេន អ៊ីឡេវេន ខេមបូឌា ប្រកាន់ខ្ជាប់ដំណើរការធុរកិច្ចជិតស្និទ្ធសហគមន៍ និងសង្គមយ៉ាងមាននិរន្តរភាព

សេវេន អ៉ីឡេវេន បើកបម្រើសេវាកម្មនៅកម្ពុជាគម្រប់ ១ ឆ្នាំ បានទទួលការឆ្លើយតបពីអតិថិជនយ៉ាងល្អ ផ្តោតសំខាន់លើចំណុចលេចធ្លោនៃផលិតផលច្រើនប្រភេទស្របតាមតម្រូវការ សេវាកម្មដែលមានភាពពិសេសដោយឡែកបង្កើតបានការពេញចិត្តតាមទស្សនៈ «យើងប្រាថ្នាស្នាមញញឹមចេញពីអតិថិជន ដោយក្រុមការងារដែលមានក្តីសុខ» បង្កើតការងារ បង្កើតចំណូលដល់ប្រជាជននៅតាមមូលដ្ឋាន ។ លោក ឆៃរ៉ូត ធិវ៉ាត់ម៉ាន់ចារ៉ឺន នាយកគ្រប់គ្រង អន្តរជាតិ ក្រុមហ៊ុន ស៊ីភី អល ចំកាត់ ជាថ្នាក់ដឹកនាំ សេវេន អ៉ីឡេវេន ខេមបូឌា មានប្រសាសន៍ថា សេវេន អ៉ីឡេវេន នៅកម្ពុជាបើកបម្រើសេវាកម្មគ្រប់ ១ ឆ្នាំហើយដោយសាខាហាងមានទាំងសាខាដែលមានទីតាំងក្នុងទីប្រជុំជន និងនៅក្នុងស្ថានីយប្រេងឥន្ធនៈ មាននៅតាម៧ ខេត្តក្រុងទូទាំងប្រទេស រួមមាន ៖ រាជធានីភ្នំពេញ កំពង់ចាម បន្ទាយមានជ័យ សៀមរាប កំពង់ស្ពឺកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ដែលជាខេត្តទើបតែមានសាខាបើកថ្មីក្នុងខែសីហាកន្លងទៅនេះ ព្រមទាំងមានផែនការពង្រីកវិសាលភាពជាបន្តបន្ទាប់ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់ប្រជាជនកម្ពុជានៅតំបន់ផ្សេងៗ និងជាកម្លាំងចលករមួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ។ «ការរីកធំឡើងនៃសង្គមអ្នករស់នៅទីក្រុង នឹងនាំមកនូវការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ។ ប្រជាជនមានកម្លាំងទិញកាន់តែច្រើន មនុស្សវ័យក្រមុំកម្លោះមានការឆ្លើយតបបានយ៉ាងល្អទៅនឹងការប្រែប្រួល អ្វីដែលសំខាន់នោះគឺ ប្រជាជនកម្ពុជាភាគច្រើនចូលចិត្តផលិតផលថៃស្រាប់ហើយ រួមជាមួយស្ថេរភាពផ្នែកសង្គម និងច្បាប់ដែលទំនុកបម្រុងដល់ការធ្វើធុរកិច្ច ព្រមទាំងពលកម្មការងារគុណភាព ។ កត្តាទាំងនេះ សុទ្ធសឹងជំរុញឱ្យ សេវេន អ៉ីឡេវេន ពង្រីកខ្លួនធំឡើង ស្របពេលដែលស្ថានការណ៍ជំងឺកូវីដ ១៩ បានធូរស្រាល វិស័យទេសចរណ៍ដែលជាស្នូលនៃសេដ្ឋកិច្ចកម្ពុជា ជំរុញឱ្យធុរកិច្ចនានាពង្រីកខ្លួនបន្តិចម្តងៗ» ។ លោក ឆៃរ៉ូត មានប្រសាសន៍ដូច្នេះ ។ សម្រាប់ទិសដៅដំណើរការធុរកិច្ចនៅកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់តម្លៃដែលផ្តល់ ៣ អត្ថប្រយោជន៍ នៃបណ្តាក្រុមហ៊ុនក្នុង ចារ៉ឺនភោគផាន់គ្រុប គឺការបង្កើតប្រយោជន៍ដល់ប្រទេសជាតិ ប្រជាជន និងអង្គភាព ដែលដូចគ្នាជាមួយអ្វីដែល ស៊ីភី អល ប្រកាន់ខ្ជាប់ជាត្រីវិស័យក្នុងប្រទេសថៃ ជាពិសេស សេវេន អ៉ីឡេវេន ដែលមានចេតនារម្មណ៍រីកលូតលាស់ ទន្ទឹមគ្នានឹងសហគមន៍ ព្រមទាំងសង្គម ផ្តល់ជូនផលិតផលនិងសេវាកម្មគុណភាពស្របតាមតម្រូវការ បង្កើតស្នាមញញឹមដល់គ្រប់ៗគ្នា ។ «ស៊ី.ភី អល មានការប្តេជ្ញាចិត្ត រួមបង្កើត និងបែងចែកឱកាសពីម្នាក់ទៅម្នាក់ មានគោលការណ៍ច្បាស់លាស់ដែលដើរតួជាច្រកលក់ទំនិញផលិតផលក្នុងស្រុកនៃកម្ពុជា ស្របពេលដែលនៅបន្តផ្តល់ឱកាសការងារដល់ប្រជាជននៅមូលដ្ឋាន ក្នុងការជួយជំរុញធុរកិច្ច ។ បុគ្គលិក ទាំងបុគ្គលិកការិយាល័យកណ្តាល និងបុគ្គលិកបម្រើការនៅតាមហាងផ្ទាល់ ជាជនជាតិខ្មែរមានរហូតដល់ ៩៩% ផ្ទេរចំណេះដឹងការដឹកនាំគ្រប់គ្រងតាមបែបសម័យថ្មីជូនដល់ប្រជាជនកម្ពុជា យកចិត្តទុកដាក់ចំពោះគ្រប់គ្នាប្រៀបដូចសមាជិកគ្រួសារ ដោយការយល់ពីគ្នានិងអាចស្គាល់បានដល់ជម្រៅ ចូលរួមអភិវឌ្ឍដើម្បីបង្កើតបទពិសោធន៍ល្អៗជាមួយគ្នាដល់គ្រប់ៗគ្នា ។ បន្ថែមទៀតនោះ នៅបើកឱកាសឱ្យអ្នកធុរកិច្ចក្នុងស្រុក ចូលរួមជាដៃគូរធុរកិច្ច និងអាចផ្ទេរសិទ្ធបន្តដល់សាច់សាលោហិតបានយ៉ាងយូរអង្វែង ដែលអាចនិយាយបានថា ហាង សេវេន អ៉ីឡេវេន គ្រប់សាខានោះ មានគ្រប់ដំណាក់កាលប្រទាក់ក្រឡាជួយជំរុញសេដ្ឋកិច្ចនៅកម្ពុជា ចាប់តាំងពីអ្នកលក់សម្ភារ អ្នកទទួលម៉ៅការ ជាងជួសជុល រួមទាំងធុរកិច្ចដឹកជញ្ជូនក្នុងប្រទេសផងដែរ ។ ទាំងនេះជាការជួយជំរុញ និងរុញច្រានសេដ្ឋកិច្ចកម្ពុជាដោយផ្ទាល់តែម្តង» ។ លោក ឆៃរ៉ូត មានប្រសាសន៍បន្ថែម ។ សូមរំលឹកផងដែរ ស៊ីភី អល (ខេមបូឌា) ឯ.ក ដែលជាបុត្រសម្ព័ន្ធមិនផ្ទាល់នៃក្រុមហ៊ុន ស៊ីភី អល ចំកាត់ បានទទួលសិទ្ធិក្នុងការរៀបចំ និងដំណើរការហាង សេវេន អ៉ីឡេវេន ក្នុងប្រទេសកម្ពុជា រយៈពេល ៣០ ឆ្នាំព្រមទាំងអាចពន្យារកិច្ចសន្យាបាន ២ លើកបន្ថែមទៀត ក្នុងមួយលើក ២០ ឆ្នាំ ដែលសាខាដំបូងបានបើកដំណើរការនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ ។

អបអរសាទរការបើកដំណើរការហាង 7-Eleven សាខាស្គន់2 ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២

អបអរសាទរការបើកដំណើរការហាង 7-Eleven សាខាស្គន់2 ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២ ORKH SKUN 2 : National Road 6 , Chher Til Village, Phdao Chum Commune, Chueng Prey District, Kampong Cham ORKH ស្គន់ 2: ផ្លូវជាតិលេខ 6 , ភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាមhttps://goo.gl/maps/nkzob4X9a8xkpeuy8 #7ElevenCambodia #CPALLCambodia

សេវេន អ៊ីឡេវេន (7-Eleven) សាខាដំបូងនៅតាមបណ្តាខេត្តបើកដំណើរការហើយនៅ ក្រុងប៉ោយប៉ែត

ប៉ោយប៉ែត៖​ សេវេន អ៊ីឡេវេន (7-Eleven) សាខាដំបូងនៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា បានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោក​ឈុំរម ចេនឆ័យ នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីភី អល(ខេមបូឌា) ឯ.ក និងលោកជំទាវ ភូ ឈារីនណា អ្នករួមធុរកិច្ចហាង សេវេន អ៊ីឡេវេន ជនជាតិកម្ពុជារូបដំបូង ដែលជាកូនស្រី របស់ ឯកឧត្តម ឧកញ៉ា កុក អាន នៅថ្ងៃសុក្រ ទី ១១ ខែមីនា ឆ្នាំ២០២២ កន្លងទៅ ដែលមានទីតាំងស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក ឈុំរម ចេនឆ័យ នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ឯ.ក ដែលជាបុត្រសម្ព័ន្ធមិនផ្ទាល់មួយ នៃក្រុមហ៊ុន ស៊ីភី អល ចំកាត់ បានថ្លែងបញ្ជាក់ថា ហាង សេវេន អ៊ីឡេវេន (7-Eleven) សាខា ស៊ីសេនម៉ល ប៉ោយប៉ែត (Season Mall Poipet) ជាសាខាថ្មីចុងក្រោយបង្អស់ដែលបើកបម្រើសេវាកម្មនៅកម្ពុជា និងជាសាខាដំបូងដែលស្ថិតនៅក្រៅរាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណ ស៊ីសេនម៉ល (Season Mall) ដែលជាមជ្ឈមណ្ឌលផ្សារទំនើបប្រចាំតំបន់ ខ្នាតធំព័ទ្ធជុំវិញដោយទីប្រជុំជនអ៊ូអរ ព្រមទាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរួមមានធុរកិច្ចជាច្រើនប្រភេទ។ ចំណុចលេចធ្លោនៃសាខានេះ ក្រៅពីមានទំហំធំទូលាយដល់ទៅ 262 ម៉ែត្រការេ តួអគារក៏ស្រស់ឆើត គួរទាក់ភ្នែកដែលក្នុងថ្ងៃបើកដំណើរការដំបូង មានកម្មវិធីឱ្យចូលរួមសកម្មភាព និងប្រូម៉ូសិនពិសេសផ្សេងៗ ជាច្រើន ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ទទួលស្វាគមន៍អតិថិជនដែលអញ្ជើញចូលមកប្រើប្រាស់សេវាកម្ម ដូចជា ការចែកជូនផលិតផលសាកល្បង ការចូលរួមលេងហ្គេមកម្សាន្តឈ្នះរង្វាន់ ដែលបានទទួលការចាប់អារម្មណ៍ ពីសំណាក់អតិថិជនដែលអញ្ជើញចូលមកទស្សនា និងប្រើប្រាស់សេវាកម្មជាបន្តបន្ទាប់ ។ “សេវេន អ៊ីឡេវេន (7-Eleven) នៅបន្តយ៉ាងមុតមាំផ្តល់ជូនផលិតផល និងសេវាកម្មដែលមានគុណភាព ដើម្បីបង្កភាពងាយស្រួល និងលើកកម្ពស់គុណភាពជីវិតដល់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍នៅជុំវិញ ដោយនាំមកជូននូវផលិតផលជាច្រើន ដែលសម្រិតសម្រាំងយ៉ាងល្អ រួមទាំងផលិតផលដ៏ពេញនិយម ដូចជាទឹកកកព្រិល ស្លឺបភី(Slurpee) ក៏ដូចជាផលិតផលដែលអាចញ៉ាំបានភ្លាមៗ ផ្សេងៗទៀតផងដែរ ។ លើសពីនេះ ស្ថិតក្នុងស្ថានការណ៍ការចម្លងនៃកូវីដ19 ហាង សេវេន អ៊ីឡេវេន គ្រប់សាខានៅកម្ពុជា បានបន្តរឹតបន្តឹងការអនុវត្តវិធានការណ៍បង្ការការចម្លងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ជូនសុវត្ថិភាពជាអតិបរមាជូនដល់អ្នកប្រើប្រាស់សេវាកម្ម និងបុគ្គលិក ដែលប្រៀបបាននឹងសមាជិកគ្រួសារគ្រប់ៗគ្នា ។” លោក ឈុំរម ចេនឆ័យ បានថ្លែងដូច្នេះ។     ក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ឯ.ក បានចុះកិច្ចព្រមព្រៀងធ្វើអាជីវកម្មផ្តាច់មុខ ដើម្បីប្រតិបត្តិការហាងលក់ទំនិញ សេវេន អ៊ីឡេវេន (7-Eleven) នៅកម្ពុជា ជាមួយក្រុមហ៊ុន 7-Eleven Inc ដែលក្នុងកិច្ចព្រមព្រមព្រៀងនោះ ស៊ីភី អល (ខេមបូឌា) ឯ.ក បានទទួលការផ្តល់សិទ្ធិនៃការចែកចាយហ្វ្រេនឆាយ  ក្នុងការបង្កើត និងដំណើរការនៃ ហាង សេវេន អ៊ីឡេវេន (7-Eleven) នៅកម្ពុជា រយៈពេល 30 ឆ្នាំ ដែលភាគីនីមួយៗអាចនឹងបន្តកិច្ចព្រមព្រៀង រយៈពេល 20 ឆ្នាំ ចំនួន2 ដង បន្ថែមទៀតផងដែរ ។ បច្ចុប្បន្ននេះ មានហាង សេវេន អ៊ីឡេវេន (7-Elven)  សរុបចំនួន 7 សាខា  ដែលសាខាដំបូង សេវេន អ៊ីឡេវេនជ្រោយចង្វារ បានបើកបម្រើសេវាកម្មនាខែ សីហា ឆ្នាំ 2021 ខណៈដែលសាខា 6 សាខាដទៃទៀត គឺ សេវេន អ៊ីឡេវេន ភីធីធីព្រែកព្នៅ, សេវេន អ៊ីឡេវេន ភីធីធីព្រៃកី, សេវេន អ៊ីឡេវេន ភីធីធីច្បារអំពៅ, សេវេន អ៊ីឡេវេនភីធីធីផ្សារតូច, សេវេន អ៊ីឡេវេន សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ មុនីវង្ស និង សេវេន អ៊ីឡេវេន ស៊ីសេនម៉លប៉ោយប៉ែត ។