DNA អំពើល្អ ២៤ម៉ោង បុគ្គលិកហាង 7-Eleven សាខា 30017 រើសកាបូបលុយប្រគល់ជូនអតិថិជនវិញ

កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ប្អូន ធន់ ណារ៉ាយ បុគ្គលិកហាង 7-Eleven សាខា 30017 RIVERSIDE បានឃើញកាបូបដៃដែលអតិថិជនភ្លេចនៅបរិវេណបរិភោគអាហារ ទើបបានសាកសួរអតិថិជននៅក្នុងហាង តែរក ម្ចាស់មិនឃើញ។ ក្រោយពីបានត្រួតពិនិត្យ CCTV រួចក៏ឃើញថាជារបស់និស្សិតម្នាក់ដែលបានភ្លេច ក្រោយពីនោះមិន យូរប៉ុន្មាននិស្សិតម្នាក់នោះបានត្រឡប់មកសួររក ហើយបានទទួលកាបូបដៃវិញរួចរាល់ហើយ។ “ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ក្នុង​ការ​ធ្វើ​អំពើ​ល្អ ធ្វើ​ប្រយោជន៍ឲ្យ​ដល់​អ្នក​ដទៃ និង​សង្គម។ ព្រោះ​ការ​ជួយ​គ្នា​ធ្វើ​ឱ្យ ​សង្គម​យើងកាន់តែប្រសើរជាងមុន” ប្អូន ធន់ ណារ៉ាយ លើកឡើង​។

DNA អំពើល្អ ២៤ម៉ោង បុគ្គលិកហាង 7-Eleven សាខា 30048 រើសទូរស័ព្ទដៃប្រគល់ជូនអតិថិជនវិញ

កាលពីថ្ងៃទី14 ខែមេសា ឆ្នាំ២០២៥ ប្អូន ជា ដាលីន Assistant Store Manager ហាង 7-Eleven សាខា 30048 ORKH TON LE OUM បានប្រទះឃើញទូរស័ព្ទដៃនៅក្នុងហាង ចាំបានថាជារបស់អតិថិជនដែលទើប តែបង់ប្រាក់ហើយចាកចេញពីហាង ទើបប្រញាប់ចេញទៅស្វែងរក តែអតិថិជនបានចេញឡានទៅបាត់ហើយ។ ប្អូនបាន ទុកទូរស័ព្ទដៃនោះហើយរាយការណ៍ទៅកាន់អ្នកគ្រប់គ្រងហាងឲ្យបានដឹង។ មិនយូរប៉ុន្មាន អតិថិជនបានត្រឡប់មកសួររក ទូរស័ព្ទវិញ ទើបប្រគល់ជូន។ អតិថិជនបានអរគុណ និងកោតសសើរដល់ភាពស្មោះត្រង់របស់ប្អូនចំពោះហេតុការណ៍ នេះផងដែរ។ “ខ្ញុំសប្បាយចិត្តដែលបានធ្វើអំពើល្អ ការធ្វើអំពើល្អអាចធ្វើឱ្យអ្នកដែលយើងជួយសប្បាយចិត្ត ហើយយើងផ្ទាល់ក៏មានក្ដីសុខដូចគ្នា ពេលឃើញពួកគេសប្បាយចិត្ត យើងក៏សប្បាយចិត្តជាមួយគេដែរ” ប្អូន ជា ដាលីន និយាយ។

DNA អំពើល្អ ២៤ម៉ោង បុគ្គលិកហាង 7-Eleven សាខា 30027 រើសទូរស័ព្ទដៃប្រគល់ជូនអតិថិជនវិញ

កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២រសៀល មានអតិថិជនចូលមកប្រើប្រាស់សេវាកម្មនៅហាង 7-Eleven សាខា 30027 ORKH PREK HO ហើយភ្លេចទូរស័ព្ទដៃនៅបរិវេណបញ្ជរគិតប្រាក់លេខរៀងទី១។ បុគ្គលិកហាង ប្អូន សៀ យ៉ុងឈុន បានឃើញទូរស័ព្ទទើបនាំទៅប្រគល់ជូនអ្នកគ្រប់គ្រងហាង។ មិនយូរប៉ុន្មានអតិថិជនបានទាក់ទងត្រឡប់ មកទូរស័ព្ទដៃនោះ ទើបដឹងថាភ្លេចនៅក្នុងហាង ហើយក៏បានត្រឡប់ចូលមកយកទូរស័ព្ទវិញ។ “សម្រាប់ខ្ញុំ ការធ្វើអំពើល្អគឺជារឿងពិសេសមួយសម្រាប់អារម្មណ៍យើង ព្រោះវាផ្តល់ស្នាមញញឹមដ៏កក់ក្តៅ ដល់អ្នកជុំវិញខ្លួន ហើយការធ្វើអំពើល្អត្រូវតែកើតចេញពីមនសិការខាងក្នុងរបស់យើង” ប្អូន សៀ យ៉ុងឈុន និយាយ។

DNA អំពើល្អ ២៤ម៉ោង បុគ្គលិកហាង 7-Eleven សាខា 30015 រើសទូរស័ព្ទដៃប្រគល់ជូនអតិថិជនវិញ

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោងប្រហែល ១១យប់ ប្អូន ហោ សីហា បុគ្គលិកហាង 7-Eleven សាខា 30015 ORKH SEANGNUM កំពុងសម្អាតឥដ្ឋបរិវេណអង្គុយបរិភោគអាហារក្នុងហាង ហើយបានឃើញទូរស័ព្ទដៃ ដែលអតិថិជនបានភ្លេច រួចក៏ព្យាយាមដើររកម្ចាស់នៅក្នុងហាងតែមិនឃើញ ទើបយកទៅរក្សាទុកសិន។ ក្រោយមក ម្ចាស់ទូរស័ព្ទខាងលើបានទាក់ទងមកវិញ ហើយដឹងថាភ្លេចនៅក្នុងហាង 7-Eleven ទើបត្រឡប់មកយកទូរស័ព្ទវិញ។  CP ALL Cambodia ជំរុញបុគ្គលិកទាំងអស់ឱ្យមាន DNA អំពើល្អ 24 ម៉ោង ដើម្បីសាងផលប្រយោជន៍ ដល់ប្រទេសជាតិ ប្រជាជន និងអង្គភាព ស្របតាមគុណតម្លៃទាំង 3 របស់ Charoen Pokphand Group និងជួយបង្កើតសហគមន៍សុវត្ថិភាព ជាហាងងាយស្រួលដែលជាដៃគូសម្រាប់សហគមន៍ និងសង្គម ជាកន្លែងសុវត្ថិភាព 24 ម៉ោងសម្រាប់ប្រជាជនកម្ពុជា។

DNA អំពើល្អ ២៤ម៉ោង បុគ្គលិកហាង 7-Eleven សាខា 30060 រើសបាន Tablet Computer ជូនដល់អតិថិជន

កាលពីថ្ងៃទី 25 ខែមករា ឆ្នាំ2025 ម៉ោងប្រហែល 11.40នាទីព្រឹក ប្អូន ផន កនិកា បុគ្គលិកហាង 7-Eleven សាខា 30060 ORKH TUMNOB KOB SROV បានរើស Tablet Computer ដែលអតិថិជនភ្លេចនៅក្នុងកន្ត្រក ហើយ នាំមករក្សាទុក និងរាយការណ៍ទៅកាន់អ្នកគ្រប់គ្រងហាង។ ក្រោយពីទាក់ទងជាមួយនិង Contact Center រួចបាន ស្វែងរកម្ចាស់។ បន្ទាប់ពីនោះ នៅម៉ោងប្រហែល 13.42នាទី អតិថិជនបានត្រឡប់មកហាងដើម្បីតាមរករបស់ដែល ភ្លេច ពេលហាងត្រួតពិនិត្យរួចរាល់ហើយថាច្បាស់ជាម្ចាស់ពិតមែន ខាងហាងក៏បានប្រគល់ជូនអតិថិជនវិញ។ CP ALL Cambodia ជំរុញបុគ្គលិកទាំងអស់ឱ្យមាន DNA អំពើល្អ 24 ម៉ោង ដើម្បីសាងផលប្រយោជន៍ ដល់ប្រទេសជាតិ ប្រជាជន និងអង្គភាព ស្របតាមគុណតម្លៃទាំង 3 របស់ Charoen Pokphand Group និងជួយបង្កើតសហគមន៍សុវត្ថិភាព […]

សូមសរសើរបុគ្គលិកសាខា ORKH PURSAT ធ្វើអំពើល្អដោយរើសទូរស័ព្ទជូនអតិថិជន

កាលថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2024 ក្រុមហ៊ុន CP ALL Cambodia សូមសរសើរដល់ Mr. Choek  Reaksmey ​បុគ្គលិកសាខា ORKH PURSAT ​ដែលបានធ្វើអំពើល្អក្នុងរើសទូរស័ព្ទជូនអតិថិជន ដោយអតិថិជនបានមកប្រើប្រាស់សេវាកម្មនៅហាងវេលាម៉ោង 12.00 ថ្ងៃត្រង់ ហើយភ្លេចទូរស័ព្ទលើកៅអីខាងមុខហាង ដ៏ Mr. Choek  Reaksmey ​បានដើរមកជួបទូរស័ព្ទនិងនាំទៅប្រាប់អ្នកគ្រប់គ្រងហាង ឲ្យជួយមើល CCTV និង រកមើលម្ចាស់ទូរស័ព្ទ ក្រោយពីនោះ​អតិថិជន​បាន​ចូលមកទាក់ទង​ទូរស័ព្ទ​ដែល​ភ្លេច​និងមក​យកទូរស័ព្ទវិញ​។  CP ALL Cambodia សូមសរសើរនិងទះដៃខ្លាំងៗ ក្នុង​ភាព​ល្អ​និង​ស្មោះត្រង់​របស់​ Mr. Choek  Reaksmey ​ក្នុង​ការ​ធ្វើ​អំពើ​ល្អ​ដោយ​មិន​រំពឹង​អ្វី​តបវិញ ហើយជាជម្រកសម្រាប់សហគមន៍យ៉ាងពិតមែន។ 

សូមសរសើរបុគ្គលិកដែលបានធ្វើអំពើល្អ ប្រមូលកាបូបប្រគល់ឱ្យអតិថិជនវិញ

សេភី អល ខេមបូឌា សូមសរសើរលោក ឆាយ បូរ៉ា បុគ្គលិកនៅសាខា ORKH PURSAT ​ដែលបានធ្វើអំពើល្អក្នុងការសន្សំកាបូបជូនអតិថិជន លុះដល់ថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2024 អតិថិជនជាអ្នកបើកតាក់ស៊ី បានមកប្រើប្រាស់សេវានៅហាងនៅវេលាម៉ោង 14.00 រសៀល ហើយភ្លេចកាបូបនៅលើកៅអីខាងមុខហាង អតិថិជន​ម្នាក់​ទៀត​រើស​យក​ទៅ​ឲ្យ​លោក ឆាយ បូរ៉ា ជួយ​ទាក់ទង​ម្ចាស់​កាបូប​ផង ដូច្នេះបាន​ជូន​ដំណឹង​ទៅ​អ្នក​គ្រប់​គ្រង​ហាង​ឲ្យ​ជួយ​មើល CCTV ​ឆែក​កាបូប​ក៏​បាន​រក​ឃើញ​កាត​អាជីវកម្ម​របស់​អ្នក​បើក​តាក់ស៊ី ដូច្នេះ​គាត់​ក៏​ទាក់ទង​ទៅ​គាត់ ប៉ុន្តែ​ម្ចាស់​កាបូប​បាន​បើក​រថយន្ត​ទៅ​បាត់​ដំបង​បាត់​ទៅ​ហើយ ដូច្នេះ​គាត់​មាន​មិត្ត​ម្នាក់​មក​យក​កាបូប​នៅ​ហាង​ជំនួស​វិញ និងបានសម្តែងការដឹងគុណចំពោះបុគ្គលិកតាមរយៈមជ្ឈមណ្ឌលទំនាក់ទំនងបុគ្គលិកមានភាពស្មោះត្រង់ ធ្វើល្អដោយមិនរំពឹងអ្វីមកវិញ 

សរសើរបុគ្គលិក 7-Eleven ដែលធ្វើអំពើល្អ

កាលពីថ្ងៃទី 8 ខែមករា ឆ្នាំ 2024 លោក អែម អូឈី បុគ្គលិក 7-Eleven សាខា 30005 ORKH Prey Kei ​បានរើសកាបូបលុយរបស់អតិថិជនដែលភ្លេចនៅតំបន់ Counter Drink ហើយប្រគល់អោយអ្នកគ្រប់គ្រងហាងដើម្បីទាក់ទងអតិថិជនមកទទួលវិញ អតិថិជន កោតសរសើរនិងអរគុណចំពោះភាពស្មោះត្រង់របស់បុគ្គលិកធ្វើល្អដោយមិនរំពឹងអ្វីមកវិញ។

1 2 3